អាណិតណាស់! ក្រៅពីមុខរបរលក់ការ៉េម បងស្រី សានណា ហៅ សៀវ ឡុងនី ត្រូវបោកខោអាវ ដុសស្បែកជើងឲ្យគេ ដើម្បីបានប្រាក់ យកមកដោះស្រាយជីវភាព ពេលនេះកូនក៏ឈឺទៀត…មានវិដេអូ

 អាណិតណាស់! ក្រៅពីមុខរបរលក់ការ៉េម បងស្រី សានណា ហៅ សៀវ ឡុងនី ត្រូវបោកខោអាវ ដុសស្បែកជើងឲ្យគេ ដើម្បីបានប្រាក់ យកមកដោះស្រាយជីវភាព ពេលនេះកូនក៏ឈឺទៀត…មានវិដេអូ

បងប្អូនដែលលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនប្រាដកជាបានស្គាល់ បងបស្រីម្នាក់​ដែលគាត់មានមុខរបរជាអ្នកការ៉េមនៅផ្សារលើ ក្នុងខេត្តសៀមរាប ជាស្រ្តីមេម៉ាយកូន៤ ចិញ្ចឹមកូនតែម្នាក់ឯង ត្រូវផ្គត់ផ្គង់គ្រប់បែបយ៉ាង និងប្រឹងជំនះគ្រប់ឧបសគ្គទាំងអស់ ដើម្បីកូនរបស់នាង។

អ្នកនាង សានណា ហៅ សៀវ ឡុងនី អ្នកលក់ការ៉េមដ៏ល្បីឈ្មោះម្នាក់​ នៅលើបណ្តាញសង្គមហ្វេសប៊ុក តែងតែធ្វើឲ្យមនុស្សគ្រប់គ្នាសើចសប្បាយ តែបញ្ហានៅពីក្រោយខ្នងពិតជាគួរឲ្យសង្វែគណាស់ ។ រាល់ថ្ងៃពេលទៅលក់ការ៉េម ជូនបងប្អូន អាចនឹងមានប្រាក់ខ្លះដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ ។ តាំងពីមានជំងឺកូវីដ ១៩ មក ធ្វើឲ្យស្រ្តីម្នាក់ ក្លាយជាមនុស្សគ្មានការងារធ្វើ ត្រូវរស់នៅយ៉ាងលំបាកវេទនា ពេលខ្លះត្រូវទៅបោកខោអាវឲ្យគេ ដុសស្បែកជើងឲ្យគេ ដើម្បីទទួលបានកម្រៃខ្លះយកមកផ្គត់ផ្គង់គ្រួសាររបស់នាង។

បើយោងតាកការបង្ហោះរបស់ម្ចាស់ Tik Tok KimNawat គីមណាវ៉ាត់ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់មានរឿងជាច្រើនដែរយើងអត់ដឹងមើលហើយចង់ស្រក់ទឹកភ្នែក😢😢😢”។

មានវីដេអូខាងក្រោម៖

Related post