អបអរសាទរ ! អ្នកដឹកប្រចាំផលិតកម្ម ថោន លោក ប៊ុន រតនា បានទទួលគោរមងារ ជាឧកញ៉ា ពី

ភ្នំពេញ ៖ បងប្អូនច្បាស់ជាធ្លាប់បានស្គាល់ហើយថាលោក ប៊ុន រតនា គឺជាអ្នកដឹកនាំវ័យក្មេងម្នាក់ដែលទទួលបានភាពល្បីល្បាញខ្លាំងប្រចាំលិតកម្ម ថោន ដែលមានស្នាដៃខ្ពស់ បើគិតមកទល់ពេលនេះគឺអស់រយៈពេលជាង១០ឆាំងហើយ ។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរលោកបានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំងបន្ទាប់ពី ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់គោរមងារជា ឧកញ៉ា ជូនដល់លោក ហើយលោកក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមដោយមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖ 🙏ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរអរគុណ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី ដែលព្រះអគ្គសពព្រះរាជហរទ័យប្រោសប្រទានប្រទានបរមងារ “ឧកញ៉ា” ដល់ទូលព្រះបង្គំ។ ទូលព្រះបង្គុំនិងក្រុមគ្រួសារសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេសជាអង្វែងតរៀងទៅ៕🙏Read More

មហាជនអាណិតខ្លោចចិត្ត ពេលបានឃើញរូបភាព អ្នកនាង ម៉េង កែវពេជ្ជតា កំពុងបីកូន បន្ទាប់ពីលែងលះជាមួយស្វាមី ហើយត្រូវមករស់នៅក្នុងផ្ទះជួល

តារាចម្រៀងសំនៀងផ្អែម អ្នកនាង ម៉េង កែវពេជ្ជតា កាលពីថ្ងៃម្សិលមិញនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងវែង ដោយបានរៀបរាប់ថា “ពីដំបូងឡេីយខ្ញុំឡាយនិយាយតែរឿងរបស់ខ្ញុំទេ ស្រាប់តែប្រពន្ធក្រោយ មួង​ ឃីម​ ចូល​មករករឿងខ្ញុំដោយនិយាយពាក្យចោទប្រកាន់​ និងដេញអោយខ្ញុំស្បថ​ ដូចជាថាក្រោយការលែងលះ​ មួង​ ឃីម​ បានអោយលុយមកខ្ញុំ ៣០​ មុឺនដល្លា​​ តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង​ ហេីយនាងនោះបានចោទសួរបន្ថែមក្នុងខមិនថា​ លុយ​ ១០មុឺនដុល្លានោះអស់ឬនៅ​ ?​ ដែលសំនួរនេះធ្វេីអោយ​មានការ​ចលាចល​ និងកេីតក្តីភ័ណ្ឌច្រលំមួយ​សារទៀតពីមហាជន​ ជាហេតុ​ចាំបាច់ដែលខ្ញុំត្រូវតែបកស្រាយ​ភ្លាមៗក្នង​ពេលនោះ​ ។ បញ្ជាក់​ :​ បេីខ្ញុំបានលុយ៣០មុឺនពីការលែងលះមែន​ ចាំបាច់អីខ្ញុំត្រូវក្រ​នៅផ្ទះជួល​យ៉ាងលំបាករហេមរហាមអស់ពីរបីឆ្នាំ​ ?​ ក្រៅពីការកេងប្រវ័ញ្ចទ្រព្យ​ ទឹកចិត្តហេីយ​ ​ខ្ញុំនៅត្រួវពួកគេលាបពណ៌អស់១០ឆ្នាំតាមរយៈសម្លេងឈ្លោះគ្នាដែលគេរៀបចំអោយតែឮសម្លេងខ្ញុំជាងគេ​ និងចោទថាខ្ញុំ​ជេប្តី​ ជេម្តាយក្មេក​ ចោទខ្ញុំថាត្រូវប្តីលែងដោយសារខ្ញុំមាន​ប្រុស​ ។ ល។ ដែលផ្ទុយទៅវិញខ្ញុំជាអ្នកលែងគេមុន​ក៏ព្រោះតែប្តីមានស្រី​ខាងក្រៅ​ផង​ យកស្រីបម្រេីក្នុងផ្ទះ​ផង លេងល្បែងជំពាក់គេ​ផង​ និងប្រេីអំពេីហឹង្សា​មកលេីខ្ញុំដែលធ្វេីអោយខ្ញុំមិនអាចទ្រាំបាន​ទេីបលែងគាត់ ។ ស្រាប់តែនាងប្រធានសមាគមសិល្បៈចនចាន់លក្ខិណាមិនដឹង​កេីត​ទុក្ខមិនសុខចិត្តរឿងអីក៏ចេញមករេីសដាក់ខ្លួន​បង្ហោះសារត្អូញត្អែរហេីយនាំអោយបក្សពួកជេរបញ្ចោរខ្ញុំព្រោងព្រាត​ បន្ទាប់មកនាងនេះក៏បានទៅលូន​ក្រាបលោកជំទាវ​​ពុំ​អោយមកសំពងខ្ញុំ​ និងដោយទាំងមីង​ ហង្សបូរី​ ព្រមទាំងបក្សពួកគាត់ផងដែរចូលមកជួយជេរជួយថែម​ល្បោយយ៉ាងឆ្ងាញ់មាត់។ បន្ទាប់មក​ មនុស្សម្នាក់រហស្សនាមរាជបុត្រអាសូរ្យកាយដែល​គ្រប់គ្នាស្គាល់ថាពូកែជេរបញ្ចោររដ្ឋាភិបាលកម្ពុជា​ ជេរថ្នាក់ដឹកនាំ​ និងធ្លាប់បានកាត់តសម្តីខ្ញុំកាល​យុទ្ធនាការបោះឆ្នោត ២០១៨​ […]Read More

ពិតជាពិរោះមែន ! សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា បានច្រៀងបទ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបហើយថា ចម្រៀងមួយបទ ក្រោមចំណងជើងថា “កុលាបភ្នំពេញ” គឺជាជាស្នាព្រះហស្ថ ព្រះរាជនិពន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ហើយនៅកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំង​ ២០២០ ម្សិលមិញនេះ គឺចំនិងថ្ងៃ « ទិវាឪពុក» បានឃើញថា បទចម្រៀងមួយបទនេះត្រូវបានលើកយកមកបកស្រាយឡើងវិញពីសំណាក់ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា។ យ៉ាងណាមិញ មិនត្រឹមតែបង្ហោះវិដេអូបកស្រាយបទចម្រៀងទេបានឃើញថា ព្រះនាងតូច នរោត្តម ជេនណា ក៏បានភ្ចាប់មកជាមួយនិងសារដែលមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា៖ “ បទ​ កូលាបភ្នំពេញ​ ព្រះរាជនិពន្ធដ៏ថ្លៃថ្លានៃសម្តេចព្រះមហាវីរក្សត្រ​ ព្រះបរមរតនកោដ្ឋ​ បានយកមកក្រសាលចម្រៀងដោយព្រះសូរ្យសៀងនៃ សម្តេចព្រះមហិស្សរា​ នរោត្តម​ ចក្រពង្ស​ ជាមួយព្រះនត្តា​ ព្រះនាងតូច​ នរោត្តម​ ចេនណា” ៕ ដើម្បីកំឲ្យខាតពេលយូរចង់ដឹងថាពិរោះខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា​៖Read More

ជួយស៊ែរបន្ត ឲ្យលោកពូបានដឹងផង ! មុនេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា ប្រកាសស្វែងរកពូពិការភ្នែកម្នាក់នេះ ហើយអ្នកស្រីបានរៀបរាប់ថា…

ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះឃើញមានការចែករំលែកជាច្រើនផងដែរអំពីលោកពូពិការភ្នែកម្នាក់អង្គុយលក់បន្លែរយ៉ាងកម្សត់នៅក្នុងផ្សារបានលុង ដែរស្ថិតនៅក្នុងខេត្តរតនគីរី ។ ជាមួយគ្នានេះដែរមានគណនីហ្វេសប៊ុកមួយបានធ្វើការរៀបរាប់ឲ្យដឹងថា លោកពូភ្ញាក់តាំពីម៉ោងបីភ្លឺ ដេីរពីភូមិប្រាក់ដេីម្បីមកលក់បន្លែរនៅផ្សារបានលុង ដែលមានចំងាយផ្លូវ 23គឺឡូទើបមកដល់ផ្សារនិង 23គីឡូដីត្រលប់ទៅផ្ទះវិញ។ ជារាងរាល់ថ្ងៃគាត់តែងតែមកអង្គុយលក់គៀនតូបរបស់គេ ហើយបើលក់មិនអស់គឺគាត់មិនទៅផ្ទះទេព្រោះអីត្រូវការលុយយកទៅទិញអង្ករហូប​ បើលក់ដាច់អស់បានលុយតែ 10.000៛ ( $2.50 ) ។ យ៉ាងណាមិញបន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបានធ្វើឲ្យដំណឹងនេះដឹងដល់បងស្រី ទ្រី ដាណា ភ្លាមធ្វើឲ្យបងអាណិតលោកពូម្នាក់នេះណាស់ហើយចង់ជួបក្នុងគោលបំណងដើម្បីជួយលោកពូម្នាក់នេះ ហើយមុនេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់បងស្រី ទ្រី ដាណា ក៏បានធ្វើការបង្ហោះសាររៀបរាប់យ៉ាងដូច្នេះផងដែរថា ៖ « ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ 😥😥 ពិការភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។ មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរសព្ទប្រើទេ 😢😢😢 ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង 🙏 »៕ សូមទ្សសនារូបភាពខាងក្រោម៖Read More

អាណិតណាស់! ក្រៅពីមុខរបរលក់ការ៉េម បងស្រី សានណា ហៅ សៀវ ឡុងនី ត្រូវបោកខោអាវ ដុសស្បែកជើងឲ្យគេ ដើម្បីបានប្រាក់

បងប្អូនដែលលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនប្រាដកជាបានស្គាល់ បងបស្រីម្នាក់​ដែលគាត់មានមុខរបរជាអ្នកការ៉េមនៅផ្សារលើ ក្នុងខេត្តសៀមរាប ជាស្រ្តីមេម៉ាយកូន៤ ចិញ្ចឹមកូនតែម្នាក់ឯង ត្រូវផ្គត់ផ្គង់គ្រប់បែបយ៉ាង និងប្រឹងជំនះគ្រប់ឧបសគ្គទាំងអស់ ដើម្បីកូនរបស់នាង។ អ្នកនាង សានណា ហៅ សៀវ ឡុងនី អ្នកលក់ការ៉េមដ៏ល្បីឈ្មោះម្នាក់​ នៅលើបណ្តាញសង្គមហ្វេសប៊ុក តែងតែធ្វើឲ្យមនុស្សគ្រប់គ្នាសើចសប្បាយ តែបញ្ហានៅពីក្រោយខ្នងពិតជាគួរឲ្យសង្វែគណាស់ ។ រាល់ថ្ងៃពេលទៅលក់ការ៉េម ជូនបងប្អូន អាចនឹងមានប្រាក់ខ្លះដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ ។ តាំងពីមានជំងឺកូវីដ ១៩ មក ធ្វើឲ្យស្រ្តីម្នាក់ ក្លាយជាមនុស្សគ្មានការងារធ្វើ ត្រូវរស់នៅយ៉ាងលំបាកវេទនា ពេលខ្លះត្រូវទៅបោកខោអាវឲ្យគេ ដុសស្បែកជើងឲ្យគេ ដើម្បីទទួលបានកម្រៃខ្លះយកមកផ្គត់ផ្គង់គ្រួសាររបស់នាង។ បើយោងតាកការបង្ហោះរបស់ម្ចាស់ Tik Tok KimNawat គីមណាវ៉ាត់ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់មានរឿងជាច្រើនដែរយើងអត់ដឹងមើលហើយចង់ស្រក់ទឹកភ្នែក😢😢😢”។ មានវីដេអូខាងក្រោម៖Read More

ដំណឹងល្អ ! ទីបំផុតអង្គការសុខភាពពិភពលោក ប្រកាសថ្នាំព្យាបាលជំងឺកូវីដ១៩ ទទួលបានជោគជ័យ ជាមួយអ្នកជំងឺធ្ងន់ធ្ងរ….

អង្គការសុខភាពពិភពលោក (WHO) សូមស្វាគមន៍ចំពោះលទ្ធផលដំបូងនៃការសាកល្បងគ្លីនិកពីចក្រភពអង់គ្លេសដែលបង្ហាញថា dexamethasone ដែលជាថ្នាំ corticosteroid អាចជួយសង្គ្រោះជីវិតដល់អ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរដោយសារវីរុសកូវីដ១៩ ។ ចំពោះអ្នកជំងឺដែលប្រើបំពង់ខ្យល់ការព្យាបាលត្រូវបានបង្ហាញថាអាចកាត់បន្ថយអត្រាមរណភាពបានប្រហែលមួយភាគបី ហើយចំពោះអ្នកជំងឺដែលត្រូវការអុកស៊ីសែនតែប៉ុណ្ណោះអត្រាមរណភាពត្រូវបានកាត់បន្ថយប្រហែលមួយភាគប្រាំ។ អត្ថប្រយោជន៍ត្រូវបានគេមើលឃើញតែចំពោះអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរជាមួយនិងវីរុសកូវីដ ១៩ ហើយមិនត្រូវបានគេសង្កេតឃើញចំពោះអ្នកជំងឺដែលមានជំងឺស្រាលនោះទេ។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា“ នេះគឺជាការព្យាបាលដំបូងបង្អស់ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយអត្រាមរណភាពចំពោះអ្នកជំងឺដែលកំពុងតែឆ្លងធ្ងន់ធ្ងរ ដែលកំពុងតែត្រូវការការការដាក់អុកស៊ីសែនឬបំពង់ខ្យល់។ នេះជាដំណឹងដ៏អស្ចារ្យហើយខ្ញុំសូមអបអរសាទរដល់រដ្ឋាភិបាលចក្រភពអង់គ្លេសសាកលវិទ្យាល័យ Oxford និងមន្ទីរពេទ្យនិងអ្នកជំងឺជាច្រើននៅចក្រភពអង់គ្លេសដែលបានចូលរួមវិភាគទានបែបវិទ្យាសាស្ត្រដែលជួយសង្គ្រោះនេះ។ Dexamethasone គឺជាថ្នាំស្តេរ៉ូអ៊ីតដែលត្រូវបានប្រើតាំងពីទសវត្សឆ្នាំ ១៩៦០ ដើម្បីកាត់បន្ថយការរលាកក្នុងលក្ខខណ្ឌមួយចំនួនរួមមានជំងឺរលាកនិងមហារីកមួយចំនួន។ វាត្រូវបានចុះក្នុងបញ្ជីថ្នាំគំរូរបស់អង្គការសុខភាពពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៧ ក្នុងទម្រង់ផ្សំជាច្រើនហើយបច្ចុប្បន្ននេះវាងាយរកស្រួលទិញនិងមានតម្លៃសមរម្យនៅក្នុងប្រទេសភាគច្រើន។ ក្រុមអ្នកស្រាវជ្រាវបានចែករំលែកការយល់ដឹងដំបូងអំពីលទ្ធផលនៃការសាកល្បងជាមួយអង្គការសុខភាពពិភពលោកហើយយើងកំពុងរង់ចាំការវិភាគទិន្នន័យពេញលេញនៅប៉ុន្មានថ្ងៃខាងមុខ។ អង្គការសុខភាពពិភពលោកនឹងសម្របសម្រួលការវិភាគ ដើម្បីបង្កើនការយល់ដឹងទូទៅរបស់យើងអំពីអន្តរាគមន៍នេះ។ ការណែនាំផ្នែកវេជ្ជសាស្រ្តរបស់អង្គការសុខភាពពិភពលោកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីរបៀបនិងពេលវេលាដែលថ្នាំគួរតែត្រូវបានគេប្រើក្នុងការប្រឆាំងនិងមេរោគមួយនេះ ។ ព័ត៌មានថ្ងៃនេះបង្កើតនូវកិច្ចប្រជុំផែនការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់អង្គការសុខភាពពិភពលោកដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវកាលពីពាក់កណ្តាលខែកុម្ភៈដើម្បីពន្លឿនបច្ចេកវិទ្យាសុខភាពក្នុងការលុបបំបាត់ជំងឺកូរ៉ូណា ដែលការស្រាវជ្រាវបន្ថែមលើការប្រើប្រាស់ប្រភេទថ្នាំស្តេរ៉ូអ៊ីតត្រូវបានបញ្ជាក់ជាអាទិភាព។ ការរកឃើញនេះបានពង្រឹងសារៈសំខាន់នៃការសាកល្បងត្រួតពិនិត្យដោយចៃដន្យដ៏ធំដែលបង្កើតជាភស្តុតាងដែលអាចធ្វើសកម្មភាពបាន។ អង្គការសុខភាពពិភពលោកនឹងបន្តធ្វើការរួមគ្នាជាមួយដៃគូទាំងអស់ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវការព្យាបាលនិងវ៉ាក់សាំងការពារអាយុជីវិតដើម្បីទប់ទល់នឹងវីរុសកូវី១៩នេះ។ សម្រួលអត្ថបទដោយៈ SOEUR ប្រភព WHORead More

អង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ មកពីឃុំត្បែង ក្នុងស្រុក…

ការដាំបន្លែ ដើមឈើហូបផ្លែ និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺជាអាទិភាពសំខាន់ដែលរដ្ឋបាលស្រុកកំពុងជម្រុញអោយមានការផុសផុលនៅតាមបណ្តាភូមិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងអាហារនៅក្នុងគ្រួសារនីមួយៗ ជាពិសេសនៅក្នុងកាលៈទេសៈដែលមានហានិភ័យនៃផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចដោយសារជម្ងឺកូវីដ១៩។ រដ្ឋបាលស្រុកក៏កំពុងសហការជាមួយមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងអង្គការដៃគូមួយចំនួនទៀត ដូចជា Agrisud ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរីកដុះដាលនៃវិស័យកសិកម្មនៅក្នុងស្រុកបន្ទាយស្រីផងដែរ។ ក្នុងនាមជាស្រុកដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផង និងកសិកម្មផង “កសិទេសចរណ៍”គឺជាចក្ខុវិស័យវែងឆ្ងាយដែលអាចនឹងរុញច្រានអោយស្រុកបន្ទាយស្រីផ្លាស់ប្តូរមុខមាត់របស់ខ្លួន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។ ប៉ុន្តែចក្ខុវិស័យនេះទាមទារអោយមានការតម្រង់ទិសជាយុទ្ធសាស្ត្រ ដើម្បីអោយស្រុកបន្ទាយស្រីមានកសិផលដែលអាច”នាំចេញនៅនឹងកន្លែង”ផង និងក្លាយជាតំបន់ដែលមានភាពទាក់ទាញនិងបម្រើអោយវិស័យទេសចរណ៍ផង។ កាលានុវត្តភាពក្នុងវិស័យកសិកម្មនៃការ”នាំចេញនៅនឹងកន្លែង” ទៅកាន់ភ្ញៀវទេសចរដែលមកទស្សនាក្នុងខេត្តសៀមរាបមានទំហំធំធេងណាស់ ព្រោះបច្ចុប្បន្ននេះ សាច់ និងបន្លែផ្លែឈើ ដែលផ្គត់ផ្គង់នៅលើទីផ្សារខេត្តសៀមរាប អាចត្រូវបាននាំចូលរហូតដល់ទៅ៨០%ឯណោះ ប៉ុន្តែវាក៏ទាមទារអោយមានការសិក្សាអោយបានច្បាស់លាស់ពីតម្រូវការទីផ្សារជាមុនផងដែរ។ ដោយហេតុតែបន្ទាយស្រីមានទីតាំងភូមិសាស្ត្រ នៅជាប់នឹងក្រុងសៀមរាប ខ្ញុំពិតជាចង់ឃើញអ្នកបន្ទាយស្រី ងាកមកចាប់យកការដាំបន្លែផ្លែឈើ ព្រមទាំងការចិញ្ចឹមសត្វ ដែលបំពេញតម្រូវការរបស់ភ្ញៀវទេសចរអោយបានកាន់តែច្រើន ព្រោះវាស្ថិតនៅកៀកនឹងខ្លួនយើងស្រេច ជាជាងពឹងផ្អែកទៅកសិផលដែលតម្រូវអោយធ្វើការនាំចេញទៅតំបន់ឆ្ងាយ ដែលពិបាកនឹងជួយរកទីផ្សារ ហើយមានតម្លៃប្រែប្រួលពិបាកកំណត់មុនបាន។ ដើមឈើហូបផ្លែដែលផ្តល់ជូនមានដូចជា៖ ក្រូចឆ្មា ក្រូចពោធិសាត់ ក្រូចឆៃវ៉ាន់ ទុរេន សាវម៉ាវ តាង៉ែន ដូងតឿ ខ្នុរការ៉ុត ល្មុត និងម៉ាក់ប្រាងជាដើម។ ដើម្បីទទួលបានដើមឈើទាំងនេះ កសិករទាំងអស់ត្រូវចុះឈ្មោះ និងឆ្លងកាត់វគ្គបង្រៀនពីបច្ចេកទេសដាំនិងការថែទាំរយៈពេល៥ថ្ងៃ។ គ្រួសារនីមួយៗនឹងត្រូវបានផ្តល់ជូនពូជកូនឈើហូបផ្លែដោយឥតគិតថ្លៃ […]Read More

ពុកណាមិនយំ ! អត់ពីម្តាយទៅ ដើរតួរជា ឪពុកផង ម្តាយផង ធ្វើការបំរើជាតិផង មកដល់ផ្ទះវិញឃើញកូនស្រីទុកសំបុត្របែបនេះទៀត….

ភ្នំពេញ៖ ថ្មីៗនេះមានរូបភាពប៉ុន្មានសន្លឹកត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែក ហើយថែមទាំងសម្តែងអារម្មណ៍ក្តុកក្តួលគ្រប់ៗគ្នាបន្ទាប់ពីឃើញរូបភាពទាំងនេះរួច ។ ទន្ទឹមនិងនេះដែររូបភាពប៉ុន្មានសន្លឹកទាំងនោះគឺបានបង្ហាញពីសាច់រឿងមួយរបស់គ្រួសារបងប៉ូលិសម្នាក់ដែលគាត់បានបាត់បង់ប្រពន្ធហើយសព្វថ្ងៃនេះបានបន្សល់ទុកកូនស្រីជាទីស្រលាញ់ម្នាក់ឲ្យរស់នៅជាមួយនិងគាត់ ។ ទន្ទឹមនិងនេះដែរគាត់ក៏បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានភ្ចាប់មកជាមួយនិងរូបភាពទាំងអស់នេះដោយមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា « 😘🥰😍មកពីចុះជាតិស្រវឹងវិញកូនសសេរសំបុត្រទុកអោយមានអារម្មណ៍ថានឹកដល់ម្តាយរបស់កូន😭មិនគួរកូនកេីតមកកំព្រាសោះ» ៕Read More

ចិត្តល្អណាស់! ថៅកែស្រី ទ្រី ដាណា គ្រាន់តែបានឃើញលោកពូពិការ និងក្មេងកំសត់ភ្លាម ស្ទុះចេញពីឡាន សំដៅទៅជួបពួកគាត់ ព្រមទាំងជូនលុយបន្តិចបន្តួចដល់គាត់ទៀតផង…មានវិដេអូ

ថៅកែស្រីរូបស្រស់ និងមានចិត្តល្អ ចេះជួយដល់ជនទីទាល់ក្រ ពិសេសគឺអ្នកដែលមានចិត្តចង់ក្លាយជាអ្នកលក់ពិតប្រាកដ មិនថាពិការ ឬ មានជីវភាពខ្វះខាតខ្លះប៉ុណ្ណា គឺអ្នកស្រី តែងតែជួយដោយមិនរុញរា ទៅតាមអ្វីដែលអ្នកនាងអាចជួយបាន ព្រោះថា ជីវិតធ្លាប់ឆ្លងកាត់ភាពក្រលំបាក វេទនា​ មកជាយូរហើយ ក៏ចង់ផ្លាស់ប្តូរ និងចង់ជួយឲ្យអ្នកដែលទន់ខ្សោយ ឲ្យមានសមត្ថភាព មានមុខរបរមួយដែលខ្លួនចង់បាន ដើម្បីចិញ្ចឹមជីវិត។ ដោយឡែកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកនាង​បានទៅដល់ខេត្តសៀមរាបហើយ ព្រមទាំងបានផ្តិតយករូបភាព ជាច្រើន សន្លឹកចែកជូនបងប្អូន ក៏ដូចជាហ្វេនៗតាមបណ្តាញសង្គមហ្វេសប៊ុក បានឃើញផងដែរ។ ជាមួយគ្នានោះផងដែរ​ អ្នកនាង បានឃើញអ្នកលក់លៀសហាល និងអ្នកលក់សណ្តែកដី កំពុងតែលក់បែកញើសយ៉ាងសស្រាក់នោះ អ្នកនាង ក៏បានចូលទៅជួយទិញ ។ ថៅកែស្រីចិត្តល្អក៏បានជូនប្អូនប្រុស ចំនួន៤០ដុល្លារ ទាំងថ្លៃ សណ្តែកដី និងថ្លៃលៀសហាល ។ បន្ទាប់ពីបានជួយទិញលៀសហាលហើយនោះ អ្នកនាង ក៏បានទៅជួបក្មួយដែលកំពុងតែអង្គុយ នៅតាមផ្លូវ ជាមួយបងប្រុសពិការម្នាក់ កំពុងតែនៅលើរទេះ អ្នកនាង បានជូនប្រាក់ដល់ពួកគាត់ គ្រាន់បានទិញបាយហូប ។ មានវីដេអូ៖Read More

រំភើបណាស់! បងស្រីអូន និងស្វាមី ជូនកាដូរថយន្ត Fordដ៏ថ្មីស្រឡាង មួយគ្រឿង ជូនដល់អ្នកមានគុណ…មានវិដេអូ

បងស្រីអូន ដែលជាបុគ្គលម្នាក់ ទទួលបានការកោតសរសើរ និងការគោរពស្រលាញ់ ព្រមទាំងជាបុគ្គលម្នាក់ ជួយដល់ជនទីទាល់ក្រ ជាច្រើន ។ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានឃើញ កីឡាប្រដាល់យើងម្នាក់ កំពុងតែជួបទុក្ខលំបាក អ្នកនាង ក៏បានឡាយវិដេអូ ជួយរកថវិការដើម្បីជួយដល់កីឡាប្រដាល់ ឲ្យបានថវិការបន្តិចបន្តួច ព្យាបាលកូន។ ក្រោយពីបានជូនដល់កីឡាប្រដាល់យើងហើយនោះ មុននេះបន្តិច អ្នកនាងក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកថា “26ឆ្នាំមុនខ្ញុំធ្លាប់តាំងចិត្តហ្នឹងមិនអោយគ្រួសារខ្ញុំលំបាកទេ ក្នុងនាមជាកូនស្រីទី2 តែខ្ញុំមិនដែលទន់ខ្សោយទេ ខ្ញុំតាំងចិត្តត្រូវតែរឹងមាំដេីម្បីគ្រួសារខ្ញុំនិងមនុស្សជុំវិញខ្លួនទោះខ្ញុំកេីតក្នុងគ្រួសារអ្នកក្រហេីយរៀនបានតិចក៏ដោយ💪🏻 ការស្រម៉ៃរបស់ខ្ញុំទាំងប៉ុន្មានគឺបានសំរេចទាំងអស់វាលេីសលប់លេីសពីអ្វីដែលខ្ញុំរំពឹងទុកទៀត គ្រប់យ៉ាងដោយសារការតាំងចិត្ត គ្រប់យ៉ាងដោយសារការចង់ជួយមនុស្សជុំវិញខ្លួនយេីង ធ្វេីការងារមួយទំហឹងមិនខ្លាចហត់នឿយដេីម្បីមនុស្សជាទីស្រលាញ់💛 ការតស៊ូមួយនេះមិនអត់ន័យទេ ព្រោះខ្ញុំទទួលបានស្នាមញញឹមជាច្រេីនពីមនុស្សជុំវិញខ្លួនខ្ញុំ😘”។ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ក៏បានទិញរថយន្តមួយគ្រឿងជូនអ្នកមានគុណទាំងពីរនាក់ ដោយរថយន្តមួយគ្រឿងនោះ បានដឹកមកដល់មុខផ្ទះតែម្តង ធ្វើឲ្យលោកមានគុណមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ អ្នកនាង បានបង្ហោះសារថា “ជូនកាដូរអ្នកមានគុណទាំង២ គ្រប់យ៉ាងអោយតែគាត់សប្បាយចិត្ត🙏🏻 អរគុណអ្នកមានគុណសំរាប់ការចិញ្ចឹមកូនមកបានយ៉ាងល្អ ថ្វីបិទតែខ្ញុំកេីតក្នុងគ្រួសារអ្នកក្រ តែខ្ញុំមានសុភមង្គលណាស់💛 ការតស៊ូ 8ឆ្នាំរបស់កូនគឺអាចអោយគ្រួសារយេីងជៀសផុតពីការមេីលងាយហេីយ គ្រប់យ៉ាងដេីម្បីគ្រួសារយេីង អរគុណលោកប្ដីសំលាញ់ដែរធ្វេីជាកូនប្រសារល្អបំផុត💛 ក្តីស្រលាញ់ របស់អ្នកនាង​ “។ ការជួយរបស់អ្នកនាង​ បានធ្វើឲ្យមហាជន ជាច្រើនគាំទ្រ និងគោរពស្រលាញ់ ៕ […]Read More