អុឹម ជីវ៉ា បានចូលរួមរំលែកទុក្ខ និងបាននាំយកថវិការចំនួន ៥០០ដុល្លារ ចូលរួមពិធីបុណ្យស ពឪពុកតារាចំរៀង អ្នកនាង ខាត់ សុឃីម

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ គ្រួសាររបស់អ្នកនាង ខាត់ សុឃីម មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកមានគុណបានចែកឋានទៅកាន់លោកខាងមុខ ដោយសាររោគាពាធ។ ដោយឡែកក៏មានមិត្តរួមអាជីព បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ផងដែរ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា ក៏បានបង្ហោះសារថា “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 500$ ដែលជាថវិការផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជា ប្រធានក្រុមទីប្រឹក្សាជាន់ខ្ពស់នៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យស ពឪពុកតារាចំរៀង អ្នកនាង ខាត់ សុឃីម ចំនួន 500$ ។ ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត […]Read More

គួរឲ្យសរសើរណាស់! ឯកឧត្តម ឃួង ស្រេង ត្រូវបានមហាជនកោតសរសើរពេញៗមាត់ ថាជាស្វាមីល្អ ឪពុកល្អ ដោយសារតែទង្វើរបែបនេះ…

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលត្រូវបានមហាជន តែងតែគោរព ស្រលាញ់ និងគាំទ្រ ជានិច្ច ចំពោះចំណាត់ការនានា​ ក្នុងការអភិវឌ្ឍន៍ និងរក្សាអនាម័យទីក្រុង ឲ្យមានសោភ័ណ្ឌភាពល្អ មានសណ្តាប់ធ្នាប់ រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងការតស៊ូ ព្យាយាម ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ​នោះ លោកក៏ជាថ្នាក់ដឹកនាំល្អ ជាមេគ្រួសារល្អ ជាឪពុកល្អ និងស្វាមីដ៏ល្អមួយរូប គួរឲ្យគោរពស្រលាញ់ផងដែរ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sina Chea បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនជាមួយនឹងសកម្មភាព ដែលមិនអាចមើលរំលងបាន ។ ម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា “គឺបុរសម្នាក់នេះដែលតែងតែមើលថែគ្រួសារ បំពេញតួនាទីបានយ៉ាងល្អ ជាឪពុក ជាស្វាមី ជាគ្រូ ជាមិត្ត …..លោកតែងតែកំដរប្រពន្ធកូនដើរកាត់រាល់ព្យុះភ្លៀងទោះក្តៅរងារ មិនដែលលឺពាក្យថានឿយហត់។ គឺបុរសម្នាក់នេះដែលស្រលាញ់បងប្អូនប្រជាពលរដ្ឋ ស្រលាញ់ជាតិ មាតុភូមិ ធ្វើការមិនគិតថ្ងៃឬយប់ មិនគិតទីណាឬកន្លែងណា។ “រីករាយទិវាលោកឪពុក” សូមអោយបុរសដែលជាស្វាមី ជាឪពុកក្នុងលោកមានសុខភាពល្អ សំណាងល្អ និង បន្តផ្តល់ក្តីស្រលាញ់ដល់ក្រុមគ្រួសារ”។ ជាមួយគ្នានោះផងដែរ ក៏មានពាក្យសរសេរជាច្រើន ដែលបងប្អូនបានចូលមកខមិន ដោយមានអ្នកខ្លះបានលើកឡើងថា “ជាឪពុក​ល្អ​ […]Read More

សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ចោរវ៉ៃកញ្ចក់ឡាន លួចលុយអស់១០០០ដុល្លា…(មានវីដេអូ)

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Vochnei Lim បានរៀបរាប់ថា៖ ទីតាំងកេីតហេតុនៅ ការាសាំងPtt Amazon ភូមត្រពាំងក្រសាំង ឃុំបែកចាន ថ្ងៃទី16ខែមេសា វេលាម៉ោង10:43ព្រឹក។ អ្វីដែលគួរអោយសោកស្តាយគឺជាកន្លែងដែលខ្ញុំតែងតែគាំទ្រ តែបែរជាកន្លែងដែលស៊យសំរាប់ខ្ញុំទៅវិញ។ ខ្ញុំចតឡានចូលទិញកាហ្វេនឹងរងចាំមិត្ត តែបែរជាត្រូវចោរលួចវាយកញ្ជក់យកលុយក្នុងឡាន1000$ បញ្ចក់ខ្ញុំមិនមែនធ្វេសប្រហេសទេ គឺខ្ញុំបាន lock សោរត្រឹមត្រូវហេីយក៏ដាក់លុយក្នងថង់ខ្មៅទុកក្នុងឃ្លុប់ឡានត្រឹមត្រូវ ព្រោះគិតថាយកតាមខ្លួនខ្លាចជ្រុះរឺភ្លេច។ អ្វីដែលហួសចិត្តនោះគឺ៖ 1.ម្ចាស់ហាងមិនចេញមុខសោះសូម្បីតែពាក្យសុំទោសក៏គ្មាន បណ្តោយអោយកូនចៅនាំពាក្យទៅវិញទៅមក បុគ្គិលនឹងអ្នករយ៊ែឡានបានត្រឹមនិយាយថាមិនដឹងនឹងមិនបានចាប់អារម្មណ៌ 2.មានទាំងភិនភាគនឹងស្លាក់លេខម៉ូត តែហាក់ដូចគ្មានសញ្ញាអ្វីសោះ ពេលតេបន្លឿនសម្ថតកិច្ច គាត់បែរជាមួរម៉ៅតបមកថា ខ្ញុំមិនបានអោយលុយគាត់មួយរៀលណាទេ គាត់ធ្វេីការហត់ណាស់ មិនដឹងថាគាត់ចង់មានន័យថាម៉េចទេ???អស់សង្ឃឹមណាស់(សូមមិនបញ្ចេញឈ្មោះសម្ថកិច្ច)។ តាមពិតខ្ញុំមិនចង់ផុសអ្វីទេ ព្រោះចាត់ទុកថាស៊យទៅចុះ សំរេចចិត្តផុសនេះគឺចង់អោយបងប្អូនពង្រឹងការប្រុងប្រយត្ន័អោយបានខ្ពស់គ្រប់ពេលវេលា ព្រោះមិនថានៅហាងរឺប្រេនធំប៉ុនណាទេ បេីបាត់គឺបាត់ហេីយ គឺមានតែខ្លួនទីពឹងខ្លួន។ សូមជួយស៊ែរបន្តផង អរគុណ?៕ សូមទស្សនាវីដេអូខាងក្រោម៖Read More

ម៉ាឡេស៊ីរកឃើញស្ត្រីម្នាក់ជនជាតិអាមេរិក មានផ្ទុកវីរុសកូរ៉ូណា ក្រោយចាកចេញពីកម្ពុជាតាម កប៉ាល់ Westerdam…

ម៉ាឡេស៊ី៖ យោងតាមគេហទំព័រ Channelnewsasia បានឲ្យដឹងថា កប៉ាល់ Westerdam ដែលបានចាកចេញពី​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ បានរកឃើញថា ស្រ្ដីជនជាតិអាមេរិកម្នាក់បានឆ្លងវីរុសកូរ៉ូណា។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានអះអាងថា ស្ត្រីរូបនេះគឺស្ថិតក្នុងចំណោមអ្នកដំណើរនិងបុគ្គលិកបម្រើពីនាវាអាមេរិក ដែលបានចូលចតក្នុងប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍កន្លងមក បានធ្វើតេស្ត ស្រ្តីជនជាតិ​អា​មេ​រិ​កាំ​ង​ ដែលមានអាយុ៨៣​ឆ្នាំ ទទួលលទ្ធផលវិជ្ជមាន  ខណៈដែលប្តីរបស់នាងបានរួមដំណើរជាមួយនាងដែរ មិនទទួលលទ្ទផលអវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា​ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី បាននិយាយថា ស្ថានភាពសុខភាពរបស់ស្រ្ដីអាមេរិកដែលបានឆ្លងវីរុសនេះ មានលក្ខណល្អប្រសើរ មិនមានអាការៈធ្ងន់ធ្ងរទេ ហើយគ្រូពេទ្យកំពុងតែពិនិត្យនិងយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ពេលនេះនាងត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែក និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh hospital ប្រទេសម៉ាលេស៊ី៕ ប្រភព៖ channelnewsasiaRead More

រឿងធំហើយ! ពូកែសម្តីឈ្លើយជេរប្រមាថ អធិរាជមហាសាច់ ត្រូវស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់ពាក្យបណ្តឹងដើម្បីចាត់ការតាមផ្លូវច្បាប់

នៅមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារ ណ:ជនពិសេសអ្នក និយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីបានពិនិត្យនូវសកម្មភាព នៃការជេរប្រមាណជាសាធារណ:ពីសំណាក់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(អធិរាជមហាសាច់ )មកលើសមត្ថកិច្ចដែលកំពុងបំពេញ​ភារកិច្ចក្នុងនាមក្រុមការងារត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយានយន្តខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ខែកុម្ភ:ឆ្នាំ២០២០នោះរួចមក នៅពេលនេះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រគល់សិទ្ធិជូនលោកឧត្តម​សេនីយ៍ត្រី ប៉ែន ឫទ្ធី ស្នងការរងផែនការងារ​សណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ជានីតិបុគ្គលតំណាងស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង សម្រេចដាក់ពាក្យបណ្តឹង​ចូលទៅអយ្យការអមសាលា ដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ស្របទៅនឹងអំពើ​ដែលបានប្រព្រឹត្តិដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(អធិរាជមហាសាច់)នោះហើយ ។ ដូចបានជម្រាបជូនខាងលើសូមសាធារ​ណ:​ជន​មេត្តាជ្រាប ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែង​អំណរគុណជាអនេកកប្បការចំពោះបងប្អូនមហា​ជនដ៏ច្រើនលើសលប់ដែល បាន ផ្តល់នូវមតិ​គាំទ្រចំពោះការអនុវត្តនូវតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលជាតិដោយត្រឹមត្រូវស្របតាមច្បាប់ ។ ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង សូមទទួលយករាល់មតិរិះគន់ពីគ្រប់មជ្ឈដ្ឋានប្រកបដោយន័យស្ថាបនា កែ​លំ​អរ ឬឈានដល់ការអនុវត្តវិន័យចំពោះមន្ត្រីនគរ​បាលដែលប្រព្រឹត្តិផ្ទុយពីវិន័យរបស់កងកម្លាំងន​គរបាលជាតិ ប៉ុន្តែពុំអាចទទួលយកបានឡើយ នូវមតិរិះគន់ដែលពោរពេញដោយការជេរ ប្រមាថមាក់ងាយបន្ទាបបន្ថោកដល់សមត្ថកិច្ចន​គរបាលជាតិដែលមានតួនាទីជាអ្នកប្រតិបត្តិច្បាប់ ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រ​ជាពលរដ្ឋ សូមបងប្អូនចូលរួមគោរពច្បាប់ទាំង​អស់គ្នា ដោយសេចក្តីគោរព៕(ក្រុមការងារប្រតិកម្មរហ័) By [email protected]@@ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងRead More

សម្តេច​តេ​ជោ​ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ប្រកបដោយ​សុវត្ថិភាព តែមិនមែនទីក្រុង វូហានទេ ព្រោះ…..

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ប្រកបដោយ​សុវត្ថិភាព​ហើយ កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ​នេះ (​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) ។​ នៅមុននេះបន្តិចសម្តេច តេជោ ហ៊ុន សែន បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា «​នៅ​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មក​ដល់ទី​ក្រុង​ប៉េ​កាំ​ង នៃ​ប្រទេស​ចិន ប្រកបដោយ​សុវត្ថិភាព​ហើយ​។ អញ្ជើញ​មក​ទទួល សម្តេច​តេ​ជោ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ប៉េ​កាំ​ង រួម​គឺ​មាន លោក វ៉ាង យី រ​ដ្ធ​មន្ត្រី​ក្រសួងការបរទេស​ចិន និង​មន្ត្រីជាន់ខ្ពស់​ចិន​ជា​ច្រើន​រូប ព្រមទាំង​មន្ត្រី​ការទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន​ផង​ដែរ​។ នៅ​ល្ងាច​នេះ សម្តេច​តេ​ជោ​នាយករ​ដ្ធ​មន្ត្រី នឹង​អ​ញ្ជ​ញ​ជួប ជាមួយ​លោកនាយករ​ដ្ធ​មន្ត្រី និង​ប្រធាន​ស​ធិ​បតី​ចិន » ។ យ៉ាងណាមិញ សម្តេច តេជោ ហ៊ុន សែន មិនបានធ្វើដំណើរទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ៕Read More

មួយគូរទៀតហើយ ស្គាល់គ្នាតាមហ្វេសប៊ុក បងនៅខេត្តកណ្តាល អូននៅកំពង់ចាម ពីមនុស្សមិនស្គាល់គ្នាសោះ ក៏មានថ្ងៃនេះ អរគុណបងដែលដឹងចិត្តអូន ថាអូនចង់បានផ្កាអ្វីជាងគេ…

កន្លងមកមានបងប្អូនជាច្រើន​បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ព្រោះប្រព័ន្ធហ្វេសប៊ុក គឺទូលំទូលាយ និងងាយស្រួលនៅក្នុងការទំនាក់ទំនង គ្នាទៅវិញទៅមក ហើយ ក៏ឃើញមានគូរស្នេហ៍ជាច្រើនបានស្គាល់គ្នា និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងសប្បាយចិត្ត។ ដោយឡែកមានមួយគូរទៀតហើយ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ដោយខាងប្រុសនៅខេត្តកណ្តាល ហើយខាងស្រីនៅខេត្តកំពង់ចាម នៅពេលនេះអ្នកនាងទាំងពីរនាក់ ក៏បានសម្រេចចិត្តឲ្យលោកមានគុណទាំងសងខាង​បានដឹងលឺ។ ខាងកូនក្រមុំបានបង្ហោះសារថា “អ្នកណាថាស្នេហាតាមហ្វេសប៊ុកអស់ន័យតែសម្រាប់ខ្ញុំគឺមានន័យណាស់ស្គាល់គ្នារយៈពេលជិតមួយឆ្នាំជួបមុខគ្នាបានបីដងម្នាក់មួយនៅខេត្តកណ្កាលម្នាក់មួយនៅកំពង់ចាមមនុស្សមិនដែលស្គាល់គ្នាសោះបែបជាមានថ្ងៃនិងហើយក៏ដល់ថ្ងៃដែលពួកយើងប្រា្នថាហើយញុមសូមអគុណដល់ ពុក ម៉ែទាំងសងខាងដែលបំពេញបំណងកូនទាំងពីរហើយក៏អគុណបងសំម្លាញ់ដែលតែងតែអោយតំម្លៃអូន ស្រលាញ់អូននិងដឹងថាផ្កា?អ្វីដែលអូនចង់បាននោះ”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការត្រេកអរ ចំពោះអ្នកទាំងពីរនាក់ ដែលបានចាប់ដៃគ្នាសាងគ្រួសារ និងមានតែពាក្យជូនពរដល់អ្នកទាំងពីរនាក់ ឲ្យស្រលាញ់គ្នាដល់ចាស់សក់ស្កូវ ៕Read More

ជប៉ុនអ្នកល្អពេកហើយ ជួយកម្ពុជារហូត ជប៉ុនសន្យាថា ជួយកម្ពុជា លើវិស័យអាកាសចរណ៍ ឲ្យជឿនលឿន មិនឲ្យចាញ់ប្រទេសដទៃ

ភ្នំពេញ ៖ ប្រជាជនខ្មែរភាគយើងតែងតែស្រលាញ់និងគោរពទឹកចិត្តរបស់ប្រទេសជប៉ុនជានិច្ចព្រោះប្រទេសជប៉ុនគឺជាប្រទេសមួយដែលចូលចិត្តចែករំលែកមិនថាតែប្រទេសកម្ពុជាតែមួយទេ គឺប្រទេជាច្រើនទៀតជប៉ុនក៏បានចែករំលែកក្តីស្រលាញ់ដូចគ្នា ជាក់ស្តែងយើងសង្កេតមើលទៅស្ទើតែគ្រប់វិស័យទៅហើយប្រទេសជប៉ុនបានជួយកម្ពុជាឲ្យរីកលូតលាស់ និងមានការរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ដើម្បីឲ្យទាន់ប្រទេសដ៍ទៃទៀត ដែលយើងនិយាយថាកាជួយរបស់ជប៉ុននេះគឺជា «ជំនួយឥតមានសំណង » ចំណុចទាំងអស់នេះហើយដែលប្រជាជនកម្ពុជាស្រលាញ់ប្រទេសជប៉ុន និងទឹកចិត្តរបស់ជប៉ុនខ្លាំង ។ យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះលោក ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក Mikami MASSAHIRO បានធ្វើការសន្យាថាប្រទេសជប៉ុននិងបន្តធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងផ្សេងៗទៀត ពាក់ពន្ឋ័នឹងការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលបន្តទៀតនាពេលអនាគត។ ការសន្យានេះ បានធ្វើឡើងនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ក្នុងជំនួបនោះ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញអាកាសចរណ៍ស៊ីវិល និងគម្រោង New CNS/ATM ដែលធ្វើឱ្យការគ្រប់គ្រង និងនាំផ្លូវហោះហើរកាន់តែមានសុវត្ថិភាព ដូចបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោក។Read More

សម្តេច ហ៊ុន សែន និងធ្វើដំណើរទៅទីក្រុង វូហាន នៅព្រឹកស្អែកនេះហើយ ក្នុងគោលបំណងដើម្បី…

ភ្នំពេញ ៖ ពិភពលោកពេលនេះកំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះឥទ្ធិពលរបស់ វិរ៉ុស ផ្លូវដង្ហើមប្រភេទថ្មី ដែលមានឈ្មោះថា (វីរ៉ុស កូរ៉ូណា ) វីរ៉ុសនេះមានប្រភពកើតចេញពីស្រុក វូហាន ខេត្តហ៊ូប៉ី នៅក្នុងប្រទេសចិនបន្ទាប់ពី វីរ៉ុស កូរ៉ណានេះបានរីករាលដាលស្ទើតែពេញផ្ទៃប្រទេសចិន ជាពិសេសស្រុក វ៉ូហានផ្ទាល់ សង្កេតឃើញថា មានមនុស្សស្លរា ប់និងឆ្លងវិរ៉ុស កូរ៉ូណា នេះរាល់ថ្ងៃ វីរ៉ុសនេះកាន់តែសាហា វ ទៅៗហើយ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។ ថ្លែងនៅក្នងឱកាសបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកមិញនេះ សម្តេចតេជោមានប្រសាសន៍បន្តថា « នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។» គួរបញ្ចាក់ផងដែរថា ចំនួនអ្នកស្លា ប់ដោយសារវីរុសផ្លូវដង្ហើមថ្មីបានកើនឡើងដល់ ៤២៥ នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈនេះ បន្ទាប់ពីអាជ្ញាធរក្នុងខេត្តហ៊ូប៉ីបានរាយការណ៍ថាមានអ្នកស្លា ប់ថ្មីចំនួន ៦៤ នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។ ប្រភព៖ Khmer NewsRead More

ស៊ែរឲ្យកូនខ្មែរបានដឹងផង! និស្សិតខ្មែរនៅសាលាពេទ្យកម្ពុជា “ស.វ.ស ”ផលិតទឹកសម្លាប់មេរោគវីរុសកូរ៉ូណា និងមេរោគផ្សេងៗ នៅជាប់ដៃបានជោគជ័យ…

មួយរយៈចុងក្រោយនេះ ពិភពលោកកំពុងតែមានការព្រួយបារម្ភខ្លាំង ចំពោះ វីរ៉ូស ប្រទេសថ្មិ កូរ៉ូណា​ ដែលមានប្រភពមកពីស្រុក វូហាន ប្រទេសចិន ហើយថែមទាំងបានឆក់យកជីវិតមនុស្ស ១០០ នាក់ជាងហើយ ចំណែកអ្នកឆ្លងវីរ៉ុស កូរ៉ូណា នេះនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសផ្សេងៗ ។ យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក University of Health Sciences បានបង្ហោះសារថា “និស្សិត សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” អាចធ្វើការសម្អាប់មេរោគផ្សេងៗនៅជាប់នឹងដៃ តាមរយៈផលិតផលទឹកលាងដៃ (Solution hydro-alcoolique) ដែលមហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស បានផលិតដោយផ្ទាល់ដោយប្រើប្រាស់រូបមន្តអង្គការសុខភាពពិភពលោក។ ការរៀបចំនេះធ្វើឡើងភ្លាមៗតាមរយៈការណែនាំផ្ទាល់របស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស សំដៅធ្វើយ៉ាងណាពង្រឹង និងបង្ការជាមុន នូវសុខមាលភាពទាក់ទងនឹងជម្ងឺឆ្លងផ្សេងៗតាមរយៈដៃមិនស្អាតនេះ។ ទឹកលាងដៃសម្លាប់មេរោគដែលផលិតនៅក្នុងមន្ទីពិសោធន៍របស់សាកលវិទ្យាល័យនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសំខាន់ៗ ពិសេសច្រកចេញ-ចូល នៅបរិវេណទាំងពីរទីតាំងរបស់សាកលវិទ្យាល័យផ្ទាល់”៕Read More